នាំមកជូនដោយ

បង្គោលភ្លើងគោមបំភ្លឺផ្លូវដួលរលំទាំងជំហ៊រត្រូវអ្នកដំណើរ ម្នាក់រងរបួសធ្ងន់ 


ប្រភេទ៖ សន្តិសុខ សង្គម
   
4/3/2019 12:59:01 AM

រាជធានីភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណះពេលដែលធ្វើដំណើរ លើដងផ្លូវសុកៗ ត្រូវបានបង្គោលភ្លើងបំភ្លឺផ្លូវពុកផុយ មួយដើមបានដួលរលំទាំងជំហ៊រទៅលើដងផ្លូវសង្កត់លើ ។គ្រោះថ្នាក់ចរាណ៍ នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៨និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ នៅតាមវិថីព្រះមុនីរ៉េត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌ ទួល គោករាជធានីភ្នំពេញ។អ្នករងរបួសត្រូវបាននគរបាលអោយដឹងថា ឈ្មោះ ហង្ស គីរី ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរជាអ្នកលក់ និងចែកចាយផលិតផលស្ករគ្រាប់ម៉ាកMENTOS ស្នាក់នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល បានរងរបួសជើងធ្ងន់ធ្ងរ ត្រូវបានរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ១AW.២០៦១មួយគ្រឿង ធ្វើដំណើរតាមមហាវិថីព្រះមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច ។នៅពេលធ្វើដំណើរ មកដល់កន្លែងកើតហេតុ ស្រាប់តែ បង្គោលភ្លើង គោមមួយដើមបានដួលរលំបណ្តាលអោយបោកត្រូវជនរងគ្រោះរងរបួសតែម្តង។
តាមព័ត៌មានអោយដឹងទៀតថា  នៅពេលនោះគេឃើញបង្គោលភ្លើង ក៍បានដួលរលំកាត់ទទឹងផ្លូវទៅគងលើរបាំងថ្មខណ្ឌទ្រូងផ្លូវ  ។ភ្លាមៗ ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរ និងអ្នកជិតខាងនាំគ្នា លើកបង្គោលភ្លើងចេញដាក់ខាងហើយ នាំបុរសរងគ្រោះទៅកាន់មន្ទីរពេទ្យ ។

តាមព័ត៌មានអោយដឹងថា មូលហេតុ ដែលបណ្តាលបង្គោលភ្លើងនោះដួលគឺដោយសារតែច្រេះស៊ីពុកគល់ក៍ដួលទាំងជំហ៊រតែម្តង ។ នៅព្រឹកនោះ ខាងបង្គោលភ្លើងបំភ្លឺផ្លូវ ក៍បានទៅសម្របសម្រួលជាមួយ ជនរងគ្រោះហើយ បានឯកភាពគ្នា ជួយចេញថ្លៃព្យាបាលចំនួន២០០ដុល្លារ៕