នាំមកជូនដោយ

អាជីវករលក់ខោអាវជជុះនៅផ្សារដេប៉ូចងកសម្លាប់ខ្លួន នៅនឹងតូប ដោយសារតែមានវិបត្តិក្នុងគ្រួសារ


ប្រភេទ៖ សន្តិសុខ សង្គម
   
12/5/2018 10:58:02 PM

រាជធានីភ្នំពេញ ៖ អាជីវករ លក់ខោអាវជជុះ នៅផ្សារដេប៉ូបានចងកសម្លាប់ខ្លួន នៅនឹងតូបលក់ដូរ សង្ស័យ មានវិបត្តិក្នុងគ្រួសារនិងមានជំងឺប្រចាំកាយ ។ ហេតុការណ៍ធ្វើអត្តឃាតនេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹកថ្ងៃទី០៦ ខែធ្នូឆ្នាំ ២០១៨ នៅចំណុចតូបលេខ ០៥១ .០៥២និង០៥៣ជាន់ទី១ក្នុងផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។ស្រ្តីដែលធ្វើអត្តឃាតត្រូវនគរបាលបានអោយដឹងថា ឈ្មោះស្វាយ សុផល អាយុ៦៣ឆ្នាំ ជាអាជីវករលក់ខោអាវជជុះ មានលំនៅផ្ទះលេខ៤៤AE៣ ផ្លូវលេខ២១៥ភូមិ១ សង្កាត់មិត្តភាព  ខណ្ឌ៧មករា។

តាមនគរបាលបានអោយដឹងថាស្រ្តីអាជីវកររូបនោះបានចងកសម្លាប់ខ្លួន នឹងក្រមាភ្ជាប់ទៅបង្គោលចងឬស្សីសម្រាប់ព្យួរលក់ខោអាវបណ្តាលស្លាប់បាត់បង់ជីវីតតូបលក់ដូររបស់ខ្លួន ដោយចងតង់ពីខាងក្រៅមិនអោយមើលឃើញ។នៅព្រឹកនោះក្មួយស្រីឈ្មោះអ៊ិន គន្ធាលក់ដូរនៅផ្នែកខាងក្រោមមិនឃើញ អ៊ុំស្រីចុះមកហូបបបរ ក៍បានឡើងទៅហៅ ប្រទះឃើញចងកសម្លាប់ខ្លួនតែម្តង ។អ្វីដែលធ្វើអោយមានការចាប់អារម្មណ៍ បន្ទាប់ពីអាជីវកររូបនោះចងកសម្លាប់ខ្លួន គេឃើញកូនប្រុស២នាក់បានឈ្មោះប្រកែកគ្នា ដោយកូន ប្អូន ចោទបងជាអ្នកធ្វើអោយចងកសម្លាប់ខ្លួន ។

តាមព័ត៌មានអោយដឹងថា មូលហេតុ ដែលធ្វើអោយ ស្រ្តីរូបនោះចងកសម្លាប់ខ្លួន ដោយសារតែ មានវិបត្តិក្នុងគ្រួសារ និងម្យ៉ាងទៀតគាត់មានជំងឺ បេះដូង ប្រចាំកាយ ។សពត្រូវបានក្រុមគ្រួសារ បញ្ជូនទៅតំកលនៅឈាបនដ្ឋានវត្តសំពៅមាសដើម្បីធ្វើបុណ្យតាមប្រពៃណី៕