នាំមកជូនដោយ

ម៉ូតូម៉ាក PCX ជិះបញ្ច្រាស់ផ្លូវបុកជាមួយម៉ូតូហុងដារបួសធ្ងន់២នាក់


ប្រភេទ៖ សន្តិសុខ សង្គម
   
12/2/2018 10:20:28 PM

រាជធានីភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ ខណះពេលដែលម៉ូតូម៉ាក PCX មួយគ្រឿងជិះបញ្ច្រាស់ផ្លូវទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿងពេញទំហឹង។ គ្រោះថ្នាក់នេះបានកើតឡើងកាលពី ម៉ោង០៧និង៥០នាទីព្រឹក ថ្ងៃទី ០៣ធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវ ភ្នំពេញហាណូយ ក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ជនរងគ្រោះ ពុំត្រូវបានស្គា់អត្តសញ្ញាណឡើយ ត្រូវរថយន្តបញ្ជូនទៅសង្គ្រោះភ្លាមៗ។តាមសាក្សីបានអោយដឹងថា  នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាក PCX ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ1FA-8883ដោយបើកបរដោយបុរសម្នាក់លើផ្លូវញ្ច្រាស់ក្នុងទិសដៅពីជើងទៅត្បូង។ខណះពេលមកដល់ចំណុចខាងលើដែលជាផ្លូវកោងស្រាប់តែម៉ូតូម៉ាកហុងឌ្រឹមសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង1U-1155មួយគ្រឿងបើកបរដោយបុរសម្នាក់ ធ្វើដំណើរមកពីត្បូងទៅជើង មកបុកពេញទំហឹង បណ្តាលអោយអ្នកបើកបរទាំង២នាក់បានរងរបួសធ្ងន់ត្រូវរថយន្តបញ្ជូនទៅសង្គ្រោះ ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់នគរបាលក៍បានចុះទៅវាស់វែងហើយនាំម៉ូតូទាំង២គ្រឿង យកទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីដោះស្រាយ ៕