នាំមកជូនដោយ

ប្រទះឃើញសពបុរសសរសៃប្រសាទម្នាក់ អណ្តែតទឹកបង្កការភ្ញាក់ផ្អើល


ប្រភេទ៖ សន្តិសុខ សង្គម
   
8/9/2018 9:32:22 PM

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋជាច្រើននាក់ ដែលបើកបរម៉ូតូ និងរថយន្តឆ្លងកាត់ស្ពានមួយកន្លែ ង ប្រទះឃើញសពបុរសចំណាស់ម្នាក់ អណ្តែតទឹកស្ទឹងបរយ៉ាខាទៅទើជាប់នៅក្បែរស្ពានថ្ម ខណ:ក្រុមគ្រួសារបានបាត់បុរសជនរងគ្រោះអស់រយ:ពេល២ថ្ងៃមកហើយ ។ បន្ទាប់ពីបាត់ខ្លួន កូនចៅបានដើររកអស់ចិត្តអស់ចង់ ស្រាប់តែមានគេប្រាប់ថា ប្រទះឃើញសពអណ្តែតទឹក ទើបនាំគ្នាទៅមើ លទើបស្គាល់តែម្តង ។ 


ហេតុការណ៍ប្រទះឃើញសពនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៥០នាទីល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដោយបានបាត់ខ្លួនកាលពីវេលាម៉ោង៦ និង១៥ នាទីល្ងាច ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយក្រុមហ៊ុនទឹកស្អាត ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ។ 


ប្រភពព័ត៌មានបានឱ្យដឹងថា សពជនរងគ្រោះ មាន ឈ្មោះ ខាន់ សុខុន ភេទប្រុស អាយុ៦៤ឆ្នាំ ដោយមានជំងឺសរសៃប្រសាទ ជាយូរមកហើយ តែក្រុមគ្រួសារព្យាបាលមើលថែយ៉ាងណា ក៏មិន ជាសះស្បើយដែរ ។ ស្រាប់តែនៅមុនថ្ងៃកើតហេតុ គេបានបាត់បុរសចំណាស់រងគ្រោះខាងលើ នៅក្បែរក្រុមហ៊ុនទឹកស្អាត ក៏នាំគ្នាស្វះស្វែងរកយ៉ាងណាក៏មិនឃើញ ។ ប្រភពបន្តទៀតថា ក្រោយមក ស្រាប់តែមានគេប្រាប់ថា ប្រទះឃើញសពអណ្តែតទឹកស្ទឹងបរយ៉ាខា ។ ភ្លាមៗនោះប្រជាពលរដ្ឋបានសហការជាមួយប្រជាការពារភូមិ ចុះទៅស្រង់សពជនរងគ្រោះដាក់លើគោក ហើយពេលកម្លាំងជំនាញមកធ្វើកោសល្យវិច័្ចយ បានរកឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកស្ទឹង ប្រាកដមែន ។ ពាក់ព័ន្ធនឹងបញ្ហានេះ បន្ទាប់ពីធ្វើកោសល្យវិច័្ចយរួចរាល់ សពជនរងគ្រោះត្រូវបាននគរបាល ជំនាញប្រគល់ជូនឲ្យទៅក្រុមគ្រួសារ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕