នាំមកជូនដោយ

រថយន្តពីរគ្រឿងបុកគ្នាបណ្តាលអោយស្ទះចរាចរណ៌ស្រុកព្រៃនប់


ប្រភេទ៖ សន្តិសុខ សង្គម
   
8/9/2018 8:00:45 PM

ខេត្តព្រះសីហនុ ៖ តាមប្រភពព័ត៌មានពី សមត្ថកិច្ចបានអោយដឹងថា នៅវេលា ម៉ោង១រសៀលថ្ងៃទី៩ខែសីហា ឆ្នាំ២០១៨ រថយន្តដឹកប្រេងនិងរថយន្តធុនធំ បាន បុកគ្នា នៅផ្លូវជាតិលេខ៤ ត្រង់ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ១៧១-១៧២ ម្តុំភូមិត្រពាំងគា ឃុំជើងគោ​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបញ្ជាក់ថា ក្រៅពីខូចខាតផ្នែកខ្លះរបស់រថយន្តទាំងសងខាង មិនមានមនុស្សរងគ្រោះថ្នាក់ទេ ។ទោះជាយ៉ាងនេះក្តីក្រោយកើតហេតុ ចរាចរណ៍នៅតំបន់នោះបានកកស្ទះ ហើយសមត្ថកិច្ចពាក់ពន្ធ័ក៍បានចុះទៅ សម្រួលដោះស្រាយផងដែរ។ នគរបាល ស្រុកព្រៃនប់ ជាថ្មីម្តងទៀតបានអំពាវ នាវអោយអ្នកបើកបរយានយន្តគ្រប់ប្រ ភេទបើកបរដោយប្រុងប្រយត្ន័ យល់អធ្យា ស្រយ័គ្នា និងកុំបើកវ៉ាជែងក្នុងទីដែលពុំ គួរដូចជាត្រង់ចំណុចផ្លូវកោងជាដើម ៕