នាំមកជូនដោយ

ផឹកស្រាចំស្រាកាប់ចាក់


ប្រភេទ៖ សន្តិសុខ សង្គម
   
8/9/2018 7:56:26 PM

ខេត្តស្វាយរៀង ៖ យុវជនម្នាក់ជាជាងជួសជុលរថយន្តផឹកជាមួយគ្នាខឹងរឿងនិយាយ បង្អាប់ថាធ្វើឡានមិនល្អអោយស្រាប់តែជនសង្ស័យខឹងស្ទុះទាញបានខ្វែវយកមកកាប់លើជនរងគ្រោះជាអ្នកហៅម៉ូយជិះឡានរងរបួសធ្ងន់តែម្តង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០:១៥នាទីយប់ថ្ងៃទី ៩ ខែ សីហឆ្នាំ២០១៨ស្ថិតក្នុងភូមិព្រៃឆ្លាក់សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ករណីហឹង្សានេះបង្កដោយជនសង្ស័យឈ្មោះ ព្រំ សុផាត ហៅ ឌឿ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត រស់នៅភូមិព្រៃឆ្លាក់សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង បានធ្វើសកម្មភាព យកខ្វែវកាប់ទៅលើជនរងគ្រោះឈ្មោះ នឹម ជុន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរហៅម៉ូយតាក់ស៊ីមានទីលំនៅភូមិព្រៃឆ្លាក់សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង បណ្តាលអោយរងរបួស ម្រាមដៃ កដៃខាងឆ្វេង និង ធ្លាយពោះផ្នែក ខាងឆ្វេង ធ្ងន់ បញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ។ មូលហេតុៈ ស្រវឹងស្រាទាស់ពាក្យសំដីគ្នា ពីរឿងជួសជុលរថយន្តមិនស្អាត  ។ ហើយបច្ចុប្បន្ន ជនសង្ស័យឈ្មោះ ព្រំ សុផាត ហៅ ឌឿ ត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីចាត់បន្តតាមនិតិវិធីច្បាប់ ។