នាំមកជូនដោយ

រថយន្តក្រឡុកបេតុងទំនងជាខ្លាចស៊ីម៉ង់ត៍រឹងចាក់មិនទាន់ បានបើកបត់ទៅគៀរថយន្តដឹកគ្រឿងសំណង់មួយគ្រឿងកំពិតកាប៊ីនរងការខូចខាតយ៉ាងដំណំ


ប្រភេទ៖ សន្តិសុខ សង្គម
   
8/8/2018 1:16:35 AM

ភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយន់ដាយដឹកគ្រឿងសំណង់មួយគ្រឿងកំពិតកាប៊ីនផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ ខណៈដែល កំពុងតែបើកបរផ្លូវត្រង់ ហើយត្រូវបានរថយន្តក្រឡុកបេតុងមួយគ្រឿងទំនងជាខ្លាចបេតុងរឹងចាក់មិនទាន់បានជាបើកបត់ យ៉ាងតក់ក្រហល់ទៅគៀរនិងអូសជាច្រើនម៉ែត្រទើបឈប់ សំណាងល្អិនបង្ករឱ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះ។ ករណីគ្រោះថ្នាក់ចរចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣៤នាទីថ្ងៃត្រង់ ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៨ នៅចំណុចច្រកចូលពេទ្យជោរៃ កែងនិងផ្លូវជាតិលេខ ១ ភូមិបឹងស្នោរ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកគ្រឿង សំណង់មួយគ្រឿង ម៉ាកហ៊ីយន់ដាយ ព៌ណខៀវ ពាក់ស្លាកលេខភ្នំពេញ៣A-៨៨៣៨ មួយគ្រឿង បើកបរក្នុងទិសដៅពីលិតទៅកើត ក្នុងគោលបំណងដឹកយកទៅចែកចាយតាមដេប៉ូមួយចំនួននៅឯគៀនស្វាយ។លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តក្រឡុកបេតុងមួយគ្រឿង ដែលពាក់ស្លាកលេខភ្នំពេញ៥A-០៥៦៨ បើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នាពីកើតទៅលិចបត់ឆ្វេងទៅគៀរ និង អូសរថយន្តដឹកសំណង់ជាច្រើនម៉ែត្រ សំណាងល្អមិនបានបណ្តាលអោយបុរស ៣នាក់ដែលជិះក្នុងកាប៊ីននោះរងគ្រោះថ្នាក់។ ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះមកដល់ធ្វើការវាស់វែង និងយក រថយន្តទាំង ២គ្រឿងយកទៅចតអែបខាង ហើយភាគីទាំងពីរធ្វើការដោះស្រាយគ្នា ដោយភាគីខាងរថយន្តក្រឡុកបេតុងបង្ករ យល់ព្រមយករថយន្តដឹកគ្រឿងសំណង់រងគ្រោះទៅធ្វើការជួសជុលអោយជាការបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗផងដែរ ។