នាំមកជូនដោយ

ផ្អើលទាំងព្រឹក រថយន្តសណ្តោងទូកុងតាន័រ រេចង្កូតឡើងលើសួនពុះចែកទ្រួងផ្លូវ


ប្រភេទ៖ សន្តិសុខ សង្គម
   
8/8/2018 1:10:33 AM

ភ្នំពេញៈ រថយន្តសណ្តោងទូរកុងតាន័រមួយគ្រឿងរេចង្កូតឡើលើសួនពុះចែកទ្រួងផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៦និង០០នាទីព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៨ ដែលទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ទុលមុខនិងរោងចក្រស្រាបៀរក្រោន ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពពត័មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគាបានឃើញ រថយន្តបង្កខាងលើ ជាប្រភេទរថយន្តសណ្តោងទូកុងតាន័រ ដែលមានក្បាលឡានពណ៍លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D 1544 ធ្វើរដំណើរពីលិចទៅកើតក្នុងល្បឿនលឿនមធ្យម រួចមកដល់ចំណុចកើតហេតុមិនដឹងវាក់អើជាមួយអ្វីជាន់ហ្វ្រាំងបង្ខំបានបណ្តាលឲ្យរេចង្កូតឡើងលើសួនពុះចែកទ្រួងផ្លូវបណ្តាលឲ្យរងការខូចខាតទាំងទ្រព្យសម្បត្តិផ្ទាល់ខ្លួននិងទ្រព្យសម្បត្តិសាធារណះយ៉ាងដំណំផងដែរ។ ក្រោយពេលកើតហេតុសម្ថិតកិច្ចបានចុះទៅដល់ទីតាំងដើម្បីពិនិត្យមើលជាក់ស្តែងនិងឲ្យរថយន្តបង្កជួសជុលសួនពុះចែកទ្រួងផ្លូវដែលរងការខូចខាតឡើងវិញ ហើយរថយន្តយកទៅជួសជុលដោយខ្លួនឯង៕