នាំមកជូនដោយ

ជង់មិនភ្លេចកុក! ជនរងគ្រោះប្រទះឃើញជនសង្ស័យឆបោកយកម៉ូតូខ្លួនទៅបាត់ជាង២០ថ្ងៃ ចាប់ប្រគល់ឲ្យសមត្ថកិច្ច


ប្រភេទ៖ សន្តិសុខ សង្គម
   
8/8/2018 1:06:50 AM

ភ្នំពេញ៖ ជនរងគ្រោះម្នាក់ ចៃដន្យប្រទះឃើញជនសង្ស័យឆបោកម៉ូតូរបស់ខ្លួន ក៏បានដេញតាមចាប់ខ្លួនបានប្រគល់ជូនសមត្ថកិ្ចយកទៅសួរនាំ និងចាត់ការតាមច្បាប់តែម្ដង។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅម្ដុំរោងចក្រកាត់ដេរសន់ស្កាយ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យឈ្មោះ ស៊ាន ភារម្យ អាយុ៣៤ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៍ក្នុងភូមិដូនវាល ឃុំឃុំក្ដឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង និងស្នាក់នៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានធ្វើសកម្មភាពឆបោកយកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខព្រៃវែង1H-4305 ជាកម្នសិទ្ធិរបស់បុរសម្នាក់ឈ្មោះប៉ុន រ៉ានី អាយុ២៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅជិតវត្តតាំងកសាង ភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យបានធ្វើសកម្មភាពឆបោកយកម៉ូតូពីជនរងគ្រោះដោយប្រើល្បិចថា ខ្ចីម៉ូតូជិះទៅដឹកប្រពន្ធមួយភ្លែត រួចក៏ជិះយកទៅបាត់រហូតតែម្ដង។ ក្រោយពីសកម្មភាពឆបោកយកម៉ូតូទៅបាត់ ជនសង្ស័យបានបិទទូរស័ព្ទ ហើយជនរងគ្រោះបានដើររកជនសង្ស័យគ្រប់ទីកន្លែង ប៉ុន្តែមិនឃើញ។ លុះមកដល់វេលាថ្ងៃទី៨ ខែសីហា ចៃដ្យ ប្រទះឃើញជនសង្ស័យនៅម្ដុំរោងចក្រកាត់ដេរសាន់ស្កាយ ក៏ដេញតាមចាប់បាន ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣ ចាត់ការតាមច្បាប់តែម្ដង៕