នាំមកជូនដោយ

សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងការដ្ឋានសំណង់


ប្រភេទ៖ សន្តិសុខ សង្គម
   
7/11/2018 1:53:39 AM

ភ្នំពេញ ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ពាក់ព័ន្ធទៅ នឹងករណីមនុស្សស្លាប់នេះដែរអាជ្ញាធរមូលដ្ឋានហាក់បីដូចជាមានការលាក់លាមយ៉ាងខ្លាំង ផងដែរចំពោះអ្នកសាព័ត៌មាន។ ហេតុការណ៍នេះដែរបានបង្ករការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨ នៅចណុចក្នុងការដ្ឋានសំណង់មួយកន្លែង ដែលមានទីតាំងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានប្រទះឃើញសាកសពរបស់បុរសម្នាក់ ដែលគេអះអាងថា រូបគាត់គឺជាសន្តិសុខម្នាក់ មានអាយុ៤៣ឆ្នាំ បានដេកស្លាប់នៅក្នុងការដ្ឋានសំណង់មួកន្លែងខាងលើ ហើយក៏ត្រូវបានម្ចាស់ការដ្ឋានខាងលើរាយការណ៍ប្រាប់កម្លាំងមានសម្ថកិច្ចមូលដ្ឋានអោយដឹងពីរឿងនេះ។ក្រោយពីទទួលបាននូវព័ត៌មាននេះហើយ គេក៏បានឃើញមានកម្លាងមានសម្ថកិច្ចមូលដ្ឋាន និងជំនាញកោសលវិច្ច័យបាន ចុះមកដល់កន្លែងកើតហេតុខាងលើអស់រយះពេលជាច្រើនម៉ោងទើបនាំគ្នាចេញទៅវិញផងដែរ។ តាមប្រភពពីសម្ថកិច្ចជំនាញម្នាក់បានបង្ហើបប្រាប់អោយដឹងថា បុរសរងគ្រោះបានស្លាប់បាត់បង់ជីវិតដោយសារតែរូបគាត់ផឹកស្រាច្រើនពេក និងមានជម្ងឺប្រចាំកាយផងទើបបណ្តាលអោយក្អួតឈាមស្លាប់បែបនេះ ទើបប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណី ។