នាំមកជូនដោយ

ក្មេងស្រីម្នាក់ ស្លាប់បាត់បង់ជីវិត ដោយសារអួលបាយកក


ប្រភេទ៖ សន្តិសុខ សង្គម
7/10/2018 11:33:56 PM

ពោធិ៍សាត់: ករណីភ្ញាក់ផ្អើលមួយ បានកើតទ្បើងបន្ទាប់ពីកុមារីម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារអួលបាយកកក កាលពីវេលាម៉ោង ២និង១៥នាទីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្មេងស្រីរងគ្រោះឈ្មោះ ឌីន ធីតា ​ភេទស្រី អាយុ១១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។​ តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានដួសបាយកកមួយចាន យកទៅហូប នៅមុខផ្ទះ ដោយកំពុងហូបសុខៗ ស្រាប់តែអួលបាយ ភ្លាមៗកុមាររងគ្រោះ ក៏រត់ទៅឲ្យម្តាយមីងជួយរឹតខ្នង តែដោយក្រុមគ្រួសារឃើញសភាពក្មេងស្រីមិនស្រួល ទើបបញ្ជូនទៅមណ្ឌលសុខភាព តែជាអកុសលខាងគ្រូពេទ្យ បានបញ្ជាក់ថា នាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ក្រោយទទួលបានដំណឹងភ្លាមៗ សមត្ថកិច្ចធ្វើការពិនិត្យយ៉ាងល្អិតល្អន់ រួចក៏បានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕